『អំពើបាបដ៏ធ្ងន់ធ្ងររបស់ស្តេចដាវីឌ (២សាំយូអែល ១១-១២:២៥; ទំនុកដំកើង ៥១)』のカバーアート

អំពើបាបដ៏ធ្ងន់ធ្ងររបស់ស្តេចដាវីឌ (២សាំយូអែល ១១-១២:២៥; ទំនុកដំកើង ៥១)

អំពើបាបដ៏ធ្ងន់ធ្ងររបស់ស្តេចដាវីឌ (២សាំយូអែល ១១-១២:២៥; ទំនុកដំកើង ៥១)

無料で聴く

ポッドキャストの詳細を見る

このコンテンツについて

ប៉ុន្មានឆ្នាំក្រោយមក នៅនិទាឃរដូវ កងទ័ពអ៊ីស្រាអែល បានចេញទៅប្រយុទ្ធជាមួយនឹងពួកអាំម៉ូន ដែលដឹកនាំដោយមេដឹកនាំកងទ័ពអ៊ីស្រាអែលម្នាក់ឈ្មោះយ៉ូអាប់។ រីឯស្តេច ដាវីឌគង់នៅក្រុងយេរូសាឡឹមវិញ។នៅល្ងាចមួយ ពេលកងទ័ពបានចេញទៅ ស្តេចដាវីឌ បានក្រោកឡើងដើរនៅលើដំបូលដំណាក់របស់ទ្រង់។ ពីលើ ដំបូលដំណាក់ ទ្រង់ក៏បានឃើញនារីស្រស់ស្អាតម្នាក់កំពុង ងូតទឹក។ កាលណាដាវីឌកាន់តែសម្លឹងមើលស្ត្រីនោះ ទ្រង់កាន់តែប្រាថ្នាចង់បាននាងកាន់តែខ្លាំងឡើងៗ។ ស្តេចដាវីឌក៏បានចាត់អ្នកនាំសារឱ្យទៅរកស្ត្រីនោះ។ ស្តេចដាវីឌបានប្រាប់អ្នកនាំសារឱ្យនាំបាតសេបាមកថ្វាយទ្រង់ជាប្រញាប់។ ស្តេចដាវីឌមិនបានគិតអំពីអ៊ូរី ដែលជាប្តីរបស់នាងបាតសេបាកំពុងប្រយុទ្ធដើម្បីទ្រង់ទេ។ ស្តេចដាវីឌមិនបានគិតអំពីបញ្ញត្ដិរបស់ព្រះជាម្ចាស់ដែលប្រាប់ថា “កុំឱ្យប្រព្រឹត្ដអំពើផិតក្បត់”។ ស្តេចដាវីឌមិនបានគិតអំពីការពិតដែលថា ទ្រង់បានលួច ប្រពន្ធរបស់បុរសម្នាក់ផ្សេងទៀតទេ។ ស្តេចដាវីឌបានគិតតែ អំពីអ្វីដែលទ្រង់ចង់បានប៉ុណ្ណោះ។ពេលនាងបាតសេបាទៅដល់ដំណាក់ ស្តេចដាវីឌបានផ្ទុំជាមួយនាង។ ពីរបីសប្តាហ៍ក្រោយមក នាងផ្ញើសារទៅស្តេចដាវីឌ ថា នាងមានផ្ទៃពោះហើយ។ ស្តេចដាវីឌដឹងថា កូនក្នុងផ្ទៃ នាង ជាកូនទ្រង់។ ទ្រង់ដឹងថា មិនយូរមិនឆាប់ មនុស្សគ្រប់គ្នា នឹងដឹងថា ទ្រង់បានលួចប្រពន្ធរបស់អ៊ូរី។ ដូច្នេះ ស្តេចដាវីឌមានផែនការ ដើម្បីព្យាយាមលាក់បាំងអំពើបាបរបស់ទ្រង់។ស្ដេចដាវីឌផ្ញើលិខិតមួយច្បាប់ទៅយ៉ូអាប់ដោយបញ្ជាឱ្យគេធ្វើឃាតអ៊ូរី។ ពេលអ៊ូរីស្លាប់ទៅ ស្តេចដាវីឌបានយកនាងបាតសេបាមកធ្វើជាមហេសីរបស់ទ្រង់។ ប៉ុន្តែ ព្រះមិនសព្វព្រះហប្ញទ័យនឹងអ្វីដែលដាវីឌបានធ្វើនោះទេ។ ដូច្នេះ ព្រះជាម្ចាស់បានចាត់ហោរាណាថាន់ឱ្យទៅជួប និងទូលប្រាប់ស្តេចដាវីឌអំពីរឿងអ្នកមានបានយកកូនចៀមតែមួយដ៏តម្លៃរបស់បុរសក្រីក្រ។ ស្ដេចដាវីឌមានសេចក្តីខ្ញាល់ខ្លាំងចំពោះបុរសអ្នកមាននោះ។ ទ្រង់មានបន្ទូលថា “បុរសអ្នកមាននោះសមនឹងស្លាប់ ដោយព្រោះបានធ្វើរឿងបែបនេះ!”។ ហោរាណាថាន់តបថា៖ “បុរសអ្នកមាននោះ គឺជាអង្គ ទ្រង់នេះហើយ!”។ ស្តេចដាវីឌបានលន់តួបាបចំពោះមុខណាថាន់។ ហោរាណាថាន់ទូលស្តេចដាវីឌថា “ព្រះបានដកអំពើបាបរបស់ទ្រង់ចេញហើយ...
まだレビューはありません