『In Conversation Podcast』のカバーアート

In Conversation Podcast

In Conversation Podcast

著者: In Conversation Podcast by Lyna Kourn
無料で聴く

​ជំរាបសួរ សូមស្វាគមន៍មកកាន់​ «ការសន្ទនា» ផតខាស់​!លម្អិត​អំពី​ផតខាស់​ផតខាស់ «ការសន្ទនា» គឺជាការជជែកពិភាក្សារវាងអ្នក​សម្របសម្រួល លីណា​ ជាមួយវាគ្មិន​នៅស្ទូឌីយោផ្ទាល់របស់​ពួកគាត់លើប្រ​ធានបទសិល្បៈ​។​​ យើង​នឹង​ជួបជាមួយ​នឹង​​សិល្បករ អ្នករៀបចំពិព័រណ៍ អ្នកធ្វើការផ្នែកវប្បធម៍ ។ល។ និង​​។ល។ គម្រោងនេះ មានមូលគំនិត ផ្តល់ជាទំរង់បន្ថែមទៅកាន់ទស្សនិកជន ដើម្បីស្វែង​យល់អំពីវិស័យសិល្បៈ សិល្បករខ្មែរ ការបង្កើត​ស្នាដៃសិល្បៈ ដំណើរជីវិត ភាពប្រឈម និង ការចែករំលែកគំនិតផ្សេងៗដោយសិល្បករ (ឬ វាគ្មិន)របស់យើង។ គម្រោងនេះ មានទម្រង់ផ្សព្វផ្សាយក្នុងបណ្តាញសង្គមជា សំឡេង និង វីដេអូ ជាភាសាខ្មែរ​ដែលមានជាអក្សរអង់គ្លេសរត់ពីក្រោម។​អំពីអ្នកសម្របសម្រួល​លីណា​ គឺ​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ឯករាជ្យ​ធ្វើ​ការលើវិស័យសិល្បៈ​ និង វប្បធម៌​តាំងពីឆ្នាំ​២០១៥មក។ គាត់​មានបទពិសោធន៍ជាអ្នក​គ្រប់គ្រងកម្មវិធីនៅគម្រោងសិល្បៈស-ស, ជំនួយការអ្នក​រៀបចំពិព័រណ៍ ជាផលិតករភាពយន្ត​ និង​ជាមគ្គទេសក៍ស្ថាបត្យកម្មក្នុង​គម្រោងវណ្ណម៉ូលីវណ្ណនៅអគារ​ប៊ូឌីង ស កាលពីឆ្នាំ​២០១៦-២០១៧។ ដោយជឿជាក់យ៉ាងមុតមាំលើសមត្ថភាពនៅក្នុងវិស័យសិល្បៈ និងភាពយន្តក្នុងការបំផុសគំនិត និងជំរុញការស្វែងយល់លើវប្បធម៌នានា លីណា តែងសាទរចំពោះការស្វែងរកគំនិតថ្មីៗ ដោយសហការជាមួយ​សិល្បករ អ្នកជំនាញ​ និង​ ផលិតករ ដើម្បី​ជំរុញព្រំដែននៃបច្ចេកទេសនៃការបង្កើត និង និទាន​អំពីសាច់រឿងទៅកាន់​ទស្សនិកជននូវ​បំណងប្រាថ្នាដែលនាំមកនូវចក្ខុវិស័យប្រកបដោយការច្នៃប្រឌិត​។គម្រោងផតខាស់ «ការសន្ទនា» ផ្តួចផ្តើម និង​ បង្កើតដោយ​ គួន​ លីណា សហការផលិត​ផ្នែក​បច្ចេកទេស​ដោយ​លោក​ ឈុំ ផានិត​ និង​ទទួលបានការគាំទ្រ​ថវិកាចាប់ផ្តើម​ពី «​គម្រោង​ដាំដុះ​»​ នៃ​អង្គការ​សិល្បៈខ្មែរ​អមតៈក្នុង​ឆ្នាំ​២០២៥។“In Conversation Podcast" is a podcast project that hosts discussions with Cambodian artists, curators, creatives, and cultural workers at their studios. Conducted in Khmer with English subtitles in the video, the project provides an additional format for audiences to learn more about the arts and contemporary practice. Through conversations about artwork, life experiences, challenges, and ideas, the podcast offers deeper insight into the perspectives of artists and speakers while encouraging the sharing of knowledge and ideas.About HostLyna has been an independent program coordinator working in the arts and culture sector since 2015. She has experience as a program coordinator​ at Sa Sa Art Projects, assistant curator, film producer, and architectural tour guide for the Vann Molyvann ...lynaK 2026 アート 個人的成功 自己啓発
エピソード
  • EP 06 | Hom Rith
    2026/08/14
    សូមស្វាគមន៍ EP 06 ជាមួយសិល្បករ ហម រិទ្ធ! លោក ហម រិទ្ធ បានផ្លាស់ប្តូរពីជាងគំនូរតាមប្រាសាទទៅជាសិល្បករគំនូរទំនើប។ លោកបានចាប់ផ្តើមគូរគំនូរតាំងពីឆ្នាំ 2008 បន្ទាប់ពីបញ្ចប់ថ្នាក់ទី 12 នៅខេត្តសៀមរាប ដោយសារក្តីស្រឡាញ់សិល្បៈតាំងពីកុមារភាព និងការបំផុសគំនិតពីជាងគំនូរនៅវត្តបុរាណមួយនៅស្រុកកំណើតខេត្តកំពត។គម្រោងផតខាស់ «ការសន្ទនា» ផ្តួចផ្តើម និង បង្កើតដោយ គួន លីណា សហការផលិតផ្នែកបច្ចេកទេសដោយលោក ឈុំ ផានិត និងទទួលបានការគាំទ្រថវិកាចាប់ផ្តើមពី «គម្រោងដាំដុះ» នៃអង្គការសិល្បៈខ្មែរអមតៈក្នុងឆ្នាំ២០២៥។The “In Conversation” podcast project was initiated and created by Kourn Lyna, co-produced with technical support from Mr. Chhum Phanith, and received funding support from Cambodia Living Arts through the Dam Dos grant in 2025.អំពីសិល្បករហម រិទ្ធ កើតនៅឆ្នាំ១៩៨៦ ក្នុងខេត្តកំពត គឺជាសិល្បករកម្ពុជាស្វ័យសិក្សា (រៀនដោយខ្លួនឯង) ម្នាក់ ដែលមានទេពកោសល្យ និងក្តីស្រឡាញ់លើការគូរគំនូរតាំងពីក្មេងមកម្ល៉េះ ដោយទទួលបានការបំផុសគំនិត និងក្តីស្រមៃចង់ក្លាយជាសិល្បករដ៏ឆ្នើមម្នាក់ តាមរយៈការអង្គុយមើលជាងគំនូរបុរាណគូរនៅក្នុងវត្តអារាមក្បែរផ្ទះនាវ័យកុមារភាព។ លោកបានចាប់ផ្តើមបង្កើតអាជីពដំបូងយ៉ាងជោគជ័យនៅខេត្តសៀមរាប តាមរយៈការគូរគំនូរទឹកពណ៌បង្ហាញពីប្រាសាទបុរាណនានានៅតំបន់អង្គរវត្ត ដើម្បីលក់ជូនភ្ញៀវទេសចរអន្តរជាតិ។ ក្នុងគោលបំណងស្វែងរកការណែនាំដើម្បីពង្រីកគំនិតច្នៃប្រឌិត និងស៊ីជម្រៅក្នុងស្នាដៃសិល្បៈ បង្កើតបរិយាកាសការងាររួមគ្នា និងចង់ឱ្យស្នាដៃរបស់ខ្លួនបានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ លោក រិទ្ធ បានចូលរួមជាសិល្បករសហការជាមួយអង្គការ Open Studio Cambodia នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន ស្នាដៃដ៏សម្បូរបែបរបស់លោកមានចាប់តាំងពីការគូរគំនូរផ្ទាំងធំៗលើជញ្ជាំង (Murals) ការទទួលគូររូបបញ្ជាទិញពិសេស (Portraits) តាមលក្ខណៈគ្រួសារ ការធ្វើដំណើរ ឬរូបសត្វចិញ្ចឹម ដោយប្រើពណ៌ទឹក និងពណ៌អាគ្រីលីក រហូតដល់ស្នាដៃសិល្បៈកម្រិតពិព័រណ៍ ដែលត្រូវបានដាក់បង្ហាញទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ រួមមាន៖ ពិព័រណ៍សម្ព័ន្ធគំនូរពណ៌ទឹកអាស៊ីឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល, ពិព័រណ៍គំនូរពណ៌ទឹកថ្នាក់ជាតិ នៅសាលសន្និសីទចតុមុខ, ពិព័រណ៍ "Starting to Work Again" នៅវិចិត្រសាល The Vestibule សហរដ្ឋអាមេរិក, ពិព័រណ៍ "Memory" ...
    続きを読む 一部表示
    50 分
  • EP 05| Chhoeun Channy
    2026/06/13

    អំពី​សិល្បករ

    ឈើន ចាន់នី គឺជាសិល្បករម្នាក់ដែលបានបញ្ចប់ការសិក្សាពីសាលាហ្វារពន្លឺសីល្បៈ ផ្នែកវិចិត្រសិល្បៈ ក្រុងបាត់ដំបង ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣។ លោកបង្កើតស្នាដៃសិល្បៈផ្សេងៗជាច្រើន ដូចជា គំនូរ (Painting), (Illustration) និងគំនូរពណ៌ទឹក (Watercolor)។ នៅក្នុងឆ្នាំ២០១២ ចាន់នី បានផ្អាកការសិក្សាមួយរយៈ ដើម្បីទៅបង្រៀនសិក្ខាសាលាការព្យាបាលដោយសិល្បៈ (Art Therapy) ដល់អ្នកស្តារនីតិសម្បទាពីគ្រឿងញៀន។ នៅក្នុងឆ្នាំ២០១៦ ពិព័រណ៍ទោលលើកដំបូងរបស់គាត់ដែលមានចំណងជើងថា «ជម្រក» (Shelter) នៅឯ The Aviary ក្នុងខេត្តសៀមរាប បានធ្វើឱ្យអាជីពរបស់គាត់ទទួលបានការកោតសរសើរយ៉ាងខ្លាំង ដោយផ្តោតសំខាន់លើប្រធានបទបរិស្ថាន និងការការពារសត្វព្រៃ។ ស្នាដៃរបស់គាត់ ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ធំៗ ទាំងជាក្រុមនិងជាទោល ក្នុងបណ្តាក្រុងធំៗជាច្រើនលើឆាកអន្តរជាតិ ដូចជា ទីក្រុងប៉ារីស ប្រទេសបារាំង, ទីក្រុងស៊ីអាថល សហរដ្ឋអាមេរិក, ទីក្រុងតូក្យូ ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី ព្រមទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ។ បច្ចុប្បន្នគាត់គឺសិល្បករសហសម័យដ៏មានជំនាញម្នាក់ ដែលតែងតែប្រើប្រាស់សិល្បៈរបស់ខ្លួនយ៉ាងសកម្ម ដើម្បីផ្សព្វផ្សាយពីការអភិរក្សបរិស្ថាន និងការផ្លាស់ប្តូរសង្គម។

    គម្រោងផតខាស់ «ការសន្ទនា» ផ្តួចផ្តើម និង​ បង្កើតដោយ​ គួន​ លីណា សហការផលិត​ផ្នែក​បច្ចេកទេស​ដោយ​លោក​ ឈុំ ផានិត​ និង​ទទួលបានការគាំទ្រ​ថវិកាចាប់ផ្តើម​ពី «​គម្រោង​ដាំដុះ​»​ នៃ​អង្គការ​សិល្បៈខ្មែរ​អមតៈក្នុង​ឆ្នាំ​២០២៥។

    About Artist

    Chhoeun Channy is an artist who graduated from Phare Ponleu Selpak Visual Arts School, Battambang, Cambodia, in 2013. He does various arts such as painting, illustration, and watercolor. In 2012, Channy took a hiatus from his studies to teach art therapy workshops for recovering drug addicts. In 2016, his debut solo exhibition titled “Shelter” at The Aviary in Siem Reap launched his career to critical acclaim, focusing heavily on environmental themes and the protection of wildlife. Secondly, his vibrant acrylic and oil paintings have been showcased in major group and solo exhibitions across various international cities, such as Paris, France, Seattle, USA, Tokyo, Japan, and Singapore, as well as throughout Phnom Penh and Siem Reap. He is currently a celebrated contemporary painter who actively uses his art to advocate for environmental conservation and social change.

    More about the artist: https://www.channychhoeun.com

    The “In Conversation” podcast project was initiated and created by Kourn Lyna, co-produced with technical support from Mr. Chhum Phanith, and received funding support from Cambodia Living Arts through the Dam Dos grant in 2025.

    続きを読む 一部表示
    1 時間 29 分
  • EP 04| Mech Sereryrath A dream of environmentalist but using media to promote about the issue as an artist!
    2026/04/10

    អំពីសិល្បករ

    ម៉ិច​ សេរីរត្ន័ ( កើតឆ្នាំ១៩៩៣ នៅទីក្រុងភ្នំពេញ)បានទទួលបរិញ្ញាបត្រ័ពី ជំនាញគ្រប់គ្រងប្រព័ន្ធ ផ្សព្វផ្សាយ ពីដេប៉ាតេម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមន៏ នៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០១៨ ដែលជាកន្លែងដែលគាត់បានទទួលនូវជំនាញថតរូប និងផលិត​ភាពយន្ត។ គាត់​បានបង្កើតសៀវភៅរូបថតមួយសម្រាប់និក្ខេបបទ ដែលមានចំណងជើងថ« ដង្ហើមសហសម័យ» ដែលជាជំហានដ៏ធំមួយសម្រាប់គាត់​ក្នុងការកា្លយជាអ្នកនិទានតាមចក្ខុទស្សន៍។ ក្រោយៗមក គាត់បានបង្កើតនូវសេរីរូបថតមួយចំនួនដូចជា កត្តញ្ញកត្តវេទី បឋមសក្សាវត្តបូពា៏ ទីអ្នកជិតខាងរបស់ខ្ញុំ និង ខ្ញុំជាកូនស្រី។ ស្នាដៃពិព័រណ៍របស់គាត់ទទួលបានពានរង្វាន់ក្នុងកម្មវិធី Cultural Visa ហើយត្រូវបានដាក់តាំងនៅក្នុងវិចិត្រសាលដូចជា ទីក្រុងញ៉ូវយ៉ក, ទីក្រុងហុងកុ,​ ទីក្រុង​បាងកក, មហោស្រព តេរ៉ា​អូតេរ៉ា​ មហោស្របសិល្បៈតាម​គេហទំព័រ នៅប្រ​ទេស​ជប៉ុន។ល។ ក្រៅពីនេះ សេរីរត័្ន ក៏បានចូលរួមការបណ្តុះបណ្តាលពីការផលិតភាពយន្ត ដូចជា ការថត ការសរសេ និងសម្លេង ហើយកន្លងមក គាត់ក៏​បានផលិត​ភាពយន្ត​ឯកសារ​ជាច្រើន​ដូចជា​ «មួយប៉ុស្ត៏ដើម្បីការផ្លាស់ប្តូរ» «រឿងបេន​ និងសហគមន៏» «រឿងកាំភ្លើងរបស់ខ្ញុំ ព្រលឹងរបស់ខ្ញុំ» និង«រឿងរបាំងមុខ»ជាដើមដែលដាក់បញ្ជាំទាំងក្រុង​និងក្រៅប្រទេស។​

    MECH Sereyrath (b.1993 in Phnom Penh) received her bachelor’s degree in media management from the Department of Media and Communications at Royal University of Phnom Penh in 2018, where she was equipped with photographic and filmmaking skills. She produced a photo book entitled Contemporary Breath for her thesis, which became a milestone for her career as a visual storyteller. Later on, she produced several photo series such as "Gratitude", "Wat Bo primary school", "My neighboring space", and "I am a daughter". Her photos were awarded in the Cultural Visa Photo competition and exhibited in both local and international locations, such as New York, Bangkok, Hong Kong, the TERATOTERA Festival, the Web festival, and Japan. Sereyrath has joined film training, such as Film Incubator, sound training, and a writing course. Along her journey, she has also been involved in making documentary films such as "A Shot", "A Change", "Ben and community", "My gun, my soul", and "The mask", which were screened both locally and internationally.

    More about the artist:

    https://www.mech-sereyrath.com/

    続きを読む 一部表示
    40 分
adbl_web_anon_alc_button_suppression_t1
まだレビューはありません